about us

សាលាបង្រៀនបើកបរដៃធំ II មានសេវាកម្មដូចជា:
1. មានបង្រៀនបើកបររថយន្ត តូចធំគ្រប់ប្រភេទ ដោយមិនកំណត់រយះពេល ដឹងតែមួយចេះ
2. មានទទួលប្ដូរប័ណ្ណបើកបររថយន្តគ្រប់ប្រភេទ
3. ប័ណ្ណបើកបរបាត់​ អាចធ្វើជាថ្មីបាន
4. មានជួលម៉ោង បង្រៀនបើកបរតម្លៃសមរម្យ

ដៃធំ II មានបទពិសោធន៍លើការបង្រៀនអ្នកអោយចេះមានជំនាញបើកបរល្
បង្រៀនអ្នកបើកបរថ្មី​ ឪ្យចេះបើកបរដោយសុវត្ថិភាពជាជាងបង្រៀន ដើម្បីអោយត្រឹមប្រលងជាប់។
ការបង្រៀន និងការបង្រៀនធ្វើឡើងក្នុងបរិស្ថានកុះកររស់រវើក នៅលើផ្លូវថ្នល់ ដែលមានស្ថានភាពស្មុគស្មាញដូចជា ប្រជុំជនចង្អៀត ផ្លូវពត់ពេន ផ្លូវក្រលុកគ្រោះថ្នាក់ ផ្លូវរអិល ឡើងទូល ការបើកបរដោយល្បឿនលឿន។ ដើម្បីអោយអ្នកចេះដោះស្រាយនូវឧបសគ្គ។
ការបង្ហាញ និងវាស់បញ្ជាក់បានថាអ្នកមានសម្ថភាពពេញលេញក្នុងការបញ្ជាយានយន្ដ។
ការផ្ដល់ជូនអ្នកនូវចំណេះដឹង បំណឹនជីវិត និងឥរិយាបថ​ ការបង្កើត​ វប្បធម៏បើកបរដោយសុវត្ថិភាព។
គ្រូចាស់មានបទពិសោធន៏យូរឆ្នាំ មានឆន្ទះបង្វឹកសិស្ស ធានាការបង្រៀនអោយបើកបរបានល្អ មានសុវត្ថិភាពក្នុងការធ្វើដំណើរ។
ប្រវត្តិដៃធំ​ II
     កាលពីទស្សវត្យទី​ ៩០ មានប្តីប្រពន្ធមួយគូរគាត់​ បានធ្វើតំណើរដោយប្រើ
មធ្យោបាយម៉តូ បើកបរកាត់ផ្លូវសហព័ន្ធឬស្សី។ ពួកគាត់​បានជួបគ្រោះថ្នាក់ចរាចរ
ដ៏ធំ​មួយ កើតឡើងនៅលើផ្លូវនោះ ពេលនោះគាត់ក៏មានគំនិតមួយ ពីគ្រោះយោ
បល់ពីរនាក់ប្តីប្រពន្ធថា:
      ដោយសារប្រទេសកម្ពុជាយើង ទើបរួចផុតពីរបបប្រល័យពួជសាសន៏​ប៉ុលពត ប្រជាជនច្រើនលាននាក់​ បានបាត់បង់ជីវិត ​ រួមទាំងនាក់ចេះដឹង​ជាច្រើន​នាក់​​​ផង ដូចនោះការបណ្តុះបណ្តាលធនធាន ដែលនៅសល់ គឺសំខាន់ណាស់​សម្រាប់ជ្រោងប្រទេសជាតិក្នុងការអភិវឌ្ឍន៍ឡើងវិញ។
       ដោយប្តីគាត់ជាមន្ត្រីរាជការ នៅក្រសួងសារធារការ និង​ ដឹកជញ្ជូន និងមាន
បទពិសោធន៏បើកបរតាំងពីសង្គមរាស្រ្តនិយមមកម្លេះ រហូតដល់ឆ្នាំ ១៩៨០​ ទៅ ១៩៩៤ គាត់ជាមន្ត្រីរាជការ បើកឡានអ្នកដំណើរ ក្នុងកងដឹកជញ្ជូនទៀតផង។
ដូចនេះគាត់ក៏បាន ពិភាក្សារជាមួយប្រពន្ធ ក្នុងការបើកសាលាបង្រៀនបើកបរ
រថយន្តដើម្បីផ្តល់ចំណេះដឹង ផ្នែកច្បាប់​ចរាចរ និង ជំនាញបើកបរដល់ប្រជាជន
ខ្មែរដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរក្នុងសង្គម។
      ពេលចាប់ផ្តើមបើកសាលា ពួកគាត់ក៏នឹកឃើញដល់លោកគ្រូបង្រៀនបើក
ឡានរបស់គាត់កាលពីទស្សវត្តទី ៦០ ដោយសារលោកតាមានដៃមួយចំហៀងធំ លោកតាក៏ដាក់សាលាបើកបរលោកតាថា " សាលាបង្រៀនដៃធំ II ​"​​ ពេលនៅ
សម័យនោះ សាលារបស់លោកតាមានឈ្មោះជាខ្លាំង ដោយសារលោកតា
មានបទពិសោធន៏ក្នុងការនបើកបរនិងមានជំនាញពិតប្រាកដជាពិសេស
លោកតាចិត្តល្អ បង្រៀនបន្ថែមដល់សិស្ស រហូតមិនដែលខាន។
ដូចនោះដើម្បីនឹកគុណដល់លោកគ្រូ ដែលផ្តល់ចំណេះដឹងដល់យើង ពេលចាប់
ផ្តើមបើកសាលាបង្រៀនបើកបរនៅសម័យថ្មីនេះ ពួកគាត់ក៏បានដាក់
ឈ្មោះថា " សាលាបើកបរដៃធំ II​ " ដែលតំណាងអោយដៃធំ ជំនាន់ទី​ ២ ប្រៀបដូចជា ព្រះបាទជ័យវរ្ម័នទី ៧ ដែលបន្ត​ស្នាដៃកសាង ប្រទេសបន្ទាប់ពី ព្រះបាទជ័យវរ្ម័ន នោះដែរ។